ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែលបាននិយាយថា ពួកគេបានវាយប្រហារលើទីតាំងចំនួន៥០កន្លែងនៅទូទាំងតំបន់ហ្កាហ្សានៅថ្ងៃព្រហស្បតិ៍មួយថ្ងៃបន្ទាប់ពីពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាជាមួយក្រុមហាម៉ាស។
ក្នុងសេចក្តីថ្លែងការណ៍ យោធាបាននិយាយថា ការវាយប្រហារតាមអាកាសកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធដែលបានចូលរួមក្នុងការវាយប្រហារលើហគមន៍អ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ២០២៣ដែលដឹកនាំដោយក្រុមហាម៉ាស។ ក្រុមសកម្មប្រយុទ្ធបានចូលរួមក្នុងការសម្លាប់រង្គាលនៅក្នុងពិធីបុណ្យតន្ត្រីណូវ៉ា។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា ពួកគេក៏បានវាយប្រហារលើទីតាំងយោធាក្រុមហាម៉ាស និងក្រុមជីហាដអ៊ីស្លាមផ្សេងទៀត ឃ្លាំងអាវុធនិងរោងចក្រ ប៉ុស្តិ៍បាញ់គ្រាប់ និងប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែង។
ទិន្នន័យថ្មីបំផុតនៅព្រឹកថ្ងៃព្រហស្បតិ៍ដែលអាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាបាននិយាយថា ការវាយប្រហារតាមអាកាសអ៊ីស្រាអែលជាច្រើនលើកលើតំបន់ប៉ាឡេស្ទីនឡោមព័ទ្ធ បានសម្លាប់មនុស្ស៨១នាក់ និងប្រមាណជា២០០នាក់ផ្សេងទៀតរងរបួសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ៕