យោធានីហ្សេរីយ៉ាចាប់ខ្លួនអ្នកចូលដៃក្នុងអំពើភេរវកម្ម ដោយរឹបអូសបានអាវុធជាច្រើន

0

ប្រទេសនីហ្សេរីយ៉ា៖ កងទ័ពរបស់ប្រទេសនេះនិយាយនៅថ្ងៃពុធថា អ្នកចូលដៃក្នុងអំពើភេរវកម្មជាច្រើននាក់ត្រូវបានចាប់ខ្លួន ហើយអាវុធជាច្រើនត្រូវបានរឹបអូសក្នុងប្រតិបត្តិការផ្សេងៗគ្នានៅទូទាំងប្រទេសនីហ្សេ។

យោធាបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថ្មីមួយថា ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ មានបុគ្គល៣នាក់ត្រូវបានគេសង្ស័យថា ថ្មីៗនេះបានចូលរួមក្នុងការបំផ្លិចបំផ្លាញបំពង់នាំប្រេងដែលគេប្រើសម្រាប់នាំចេញប្រឹងឆៅរបស់នីហ្សេនៅភូមិមោណសេកា ដែលមានទីតាំងនៅក្នុងតំបន់ថាហួរ។

សេចក្តីថ្លែងការណ៍យោធាមានខ្លឹមសារបន្ថែមថា ប្រតិបត្តិការត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃអាទិត្យនិងថ្ងៃពុធដែលជាលទ្ធផលឈានទៅដល់ការរកឃើញគ្រឿងផ្ទុះកែច្នៃ២គ្រាប់។

គួររំលឹកផងដែរថា  ប្រទេសនីហ្សេកំពុងប្រឈមនឹងបញ្ហាសន្តិសុខដែលបង្កឡើង ដោយអង្គការភេរវកម្មដែលបានធ្វើប្រតិបត្តិការចេញពីប្រទេសជិតខាង ជាពិសេសប្រទេស

លីប៊ី។ ស្ថានការណ៍កាន់តែអាក្រក់ចាប់តាំងពីឆ្នាំ២០១១ ពេលដែលប្រតិបត្តិការយោធាដឹកនាំដោយអង្គការណាតូផ្តួលរំលំរបបលោក ម៉ូអាម៉ា កាដាហ្វី ដែលបន្សល់កន្លែងគ្មានអ្នកគ្រប់គ្រង់ផ្នែកសន្តិសុខដែលក្រុមភេរវកម្មឆក់យកផលប្រយោជន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here