ប្រទេសអ៊ីរ៉ង់៖ ភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា កងកម្លាំងជើងគោកនសកងអង្គរក្សបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា មនុស្ស១៥នាក់ ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការបំផ្លិចបំផ្លាញនៅខេត្តភាគខាងត្បូង គឺខេត្តស៊ីស្ថាន និងបាឡូជីស្ថាន។
ភ្នាក់ងារ IRNA បានរាយការណ៍ថា មូលដ្ឋានកងកម្លាំងខុដ (Quds) របស់ IRGC បាននិយាយថា ការចាប់ខ្លួនធ្វើឡើងក្នុងអំឡុងប្រតិបត្តិការ “សន្តិសុខ” ដែលកំពុងបន្ត។
កងកម្លាំងសន្តិសុខ បានកំណត់អត្តសញ្ញាណក្រុមនេះនៅតំបន់ព្រំដែនរវាងប្រទេសអ៊ីរ៉ង និងប៉ាគីស្ថាន ហើយបានចាប់ខ្លួនពួកគេក្នុងប្រតិបត្តិការជើងគោកដែលសម្របសម្រួលគាំទ្រដោយមន្ត្រីស៊ើបអង្កេត ឧទ្ធម្ភាគចក្រយោធា និងយន្តហោះគ្មានមនុស្សបើក។
ប្រតិបត្តិការនេះក៏ឈានដល់ការរឹបអូស ឃ្លាំងអាវុធនិងគ្រាប់រំសេវដ៏ធំមួយកន្លែង។
គួររំលឹកផងដែរថា ខេត្តស៊ីស្ថាន និងបាឡីជីស្ថាន ដែលជាប់ព្រំដែនប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន គឺជាទីតាំងនៃការវាយប្រហារភេរវកម្មជាច្រើនលើកដែលសំដៅទៅលើទាំងលើជនស៊ីវិល និងកងកម្លាំងសន្តិសុខក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ៕