យ៉ាងហោចណាស់មនុស្ស ១៦នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅប្រទេសស៊ូដង់

0

 

ប្រទេសស៊ូដង់៖ ក្រុមមន្រ្តីបាននិយាយថា យ៉ាងហោចណាស់មនុស្ស១៦នាក់ក្នុងនោះមានទាហានម្នាក់ត្រូវបានសម្លាប់ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅថ្ងៃអាទិត្យរវាងកងកម្លាំងការពារប្រជាជនស៊ូដង់ខាងត្បូង ហៅកាត់ថា (SSPDF)  និងខាងប្រឆាំង កងទ័ពរំដោះប្រជាជនស៊ូដង់ខាងត្បូង ហៅកាត់ថា (SPLA-IO) ក្នុងស្រុកណាហ្គេរ៉ូ។

លោក ហេនរ៉ី បានហ្កាដា អាសាយ៉ា ស្នងការស្រុកណាហ្គេរ៉ូ បាននិយាយថា អំពើហិង្សាបានបណ្តាលឱ្យមនុស្សជាង៧៩.០០០នាក់ផ្លាសប្តូរទីលំនៅ ដែលពេលនេះពួកគេភាគច្រើនលាក់ខ្លួននៅក្នុងព្រៃ។

លោក បានហ្កាដា បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទនៅថ្ងៃព្រហសត្បិ៍ថា“ការប្រយុទ្ធគ្នាបានបន្តរហូតដល់ល្ងាចថ្ងៃពុធ។ ខ្ញុំបានឃើញអាវុធធុនធ្ងន់របស់កងទ័ពត្រូវបានដឹកជញ្ជូនទៅទីតាំងប្រយុទ្ធគ្នា”។ លោកបានកត់សម្គាល់ថា ការប្រយុទ្ធគ្នាបានរាលដាលដល់ក្រុងបាសៀ ក្នុងរដ្ឋបាហអេលហ្កាហ្សាល ភាគខាងលិច។

លោក លូ រូអៃ ខូអាំង អ្នកនាំពាក្យរបស់ SSPDF បាននិយាយថា ហេតុការណ៍ប៉ះទង្គិចគ្នាបានចាប់ផ្តើមបន្ទាប់ពីកម្លាំង SPLA-IO បដិសេធមិនព្រមរុះរើបុស្ត៍ត្រួតពិនិត្យខុសច្បាប់នៅស្ពានគូបូរ៉ីបូ។

លោក ខូអាំង បាននិយាយថា “ដំបូងឡើយ យើងគិតថាវាគឺជាការប៉ះទង្គិចគ្នារវាងមន្រ្តី ជាមួយនឹងកងកម្លាំងល្បាតមួយចំនួនមកពីកងកម្លាំង SPLA-IO ដែលបានប្រឆាំងមិនព្រមដករបាំងផ្លូវចេញ ប៉ុន្តែបន្ទាប់ដករបាំងផ្លូវចេញ យើងរងការវាយប្រហារនៅលើស្ពានគូបូរ៉ីបូ ហើយ យើងបានបណ្តេញពួកគេ ប៉ុន្តែពួកគេបានត្រលប់មកវិញម្តងទៀត។”

យោងតាមលោក ខូអាំង កងកម្លាំង SPLA-IO បានឆ្លងចូលទៅទឹកដីដែលកាន់កាប់ដោយ SSPDF កាលពីល្ងាចថ្ងៃអង្គារ និងបានបើកការវាយឆ្មក់បណ្តាលឲ្យទាហានម្នាក់ស្លាប់ និង ៣នាក់ផ្សេងទៀតរងរបួស។ កងកម្លាំង SSPDF បានប្រឈមនឹងការវាយប្រហារ២លើកបន្ថែមទៀតនៅស្ពានគូបូរ៉ីបូ និងលើកទី៣នៅហ្សាម៉ូយ។

ទោះបីជាយ៉ាងណា  លោក អាលី សូឡូមុន ស៊ីមុន មេបញ្ជាការតំបន់របស់ SPLA-IO ក្នុងរដ្ឋណាហ្គេរ៉ូ បានបន្ទោស SSPDF ថាជាអ្នកផ្តួចផ្តើមជម្លោះដោយវាយប្រហារលើកងកម្លាំង SPLA-IO នៅបន្ទាយ។

លោកស៊ីមុន បាននិយថា “មុនពេលប្រយុទ្ធគ្នា យើងនៅទីនេះ គឺនៅក្នុងបន្ទាយ រង់ចាំទទួលកាហ្វឹកហាត់បង្រួបបង្រួមកងកម្លាំងដំណាក់កាលទីពីរ ​ ហើយខ្ញុំមិនដឹងថាហេតុអ្វីបានជារដ្ឋាភិបាលបញ្ជូនកងកម្លាងមកទីនេះដើម្បីប្រយុទ្ធជាមួយកងកម្លាំងរបស់ខ្ញុំទេ”

លោកបានសម្តែងការខកចិត្តចំពោះស្ថានការណ៍ ដោយលោកមានប្រសាសន៍ថា “ប្រសិនបើពួកគេចង់ឲ្យកងកម្លាំងរបស់ខ្ញុំដករបាំងផ្លូវចេញ យើងគួរតែអង្គុយពិភាក្សាគ្នា ផ្ទុយទៅវិញក្នុងពេលនេះពួកគេបានចាប់ផ្តើមសង្គ្រាមជាមួយកងកម្លាំងរបស់ខ្ញុំ”

ខ្ញុំពិតជាមានការខកចិត្តចំពោះស្ថានភាពនេះព្រោះយើងគិតថាត្រូវអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៨ ឡើងវិញ ប៉ុន្តែទាហានរដ្ឋាភិបាលបែរជាមកប្រយុទ្ធជាមួយពួកយើង។

លោក ស៊ីមុន បានបញ្ជាកថា ការប្រយុទ្ធគ្នាបានរាលដាលទៅដល់ក្រុងបាហ្សៀ ដែលកម្លាំងរបស់លោកកំពុងឈរជើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here