ក្រុមឧទ្ទាមប្រដាប់អាវុធ១៤នាក់ត្រូវបានសម្លាប់នៅភាគកណ្តាលប្រទេសឥណ្ឌា

0

 

ប្រទេសឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខផ្ទៃក្នុង លោក អាមីត ស្ហាន កាលពីថ្ងៃអង្គារនេះបានបញ្ជាក់ថា កងកម្លាំងសន្តិសុខឥណ្ឌាបានបាញ់សម្លាប់ក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាល យ៉ាងហោចណាស់១៤នាក់​នៅរដ្ឋឆាធីសហ្កាហ។

ការប្រឈមមុខដាក់គ្នារវាងបុគ្គលិកសន្តិសុខ និងក្រុមឧទ្ទាមប្រដាប់អាវុធណាហ្សាលបានកើតឡើងនៅក្នុងស្រុកហ្ការីបេន រដ្ឋឆាធីសហ្កាហ  ដែលស្ថិតនៅតាមបណ្តោយព្រំដែនអន្តររដ្ឋជាមួយរដ្ឋជិតខាង អូឌីស្ហា។

យ៉ាងហោចណាស់សាកសពចំនួន១៤ត្រូវបានរកឃើញនៅទីតាំងប្រឈមមុខដាក់គ្នា។ ប្រតិបត្តិការរុករកមួយកំពុងត្រូវបានធ្វើឡើងនៅតំបន់នេះដើម្បីស្វែងរកសាកសពផ្សេងទៀត។

យោងតាមរបាយការណ៍ព័ត៌មានបានឱ្យដឹងថា មកដល់ពេលនេះ ក្រុមសកម្មប្រយុទ្ធណាហ្សាលប្រមាណ៤០នាក់​ត្រូវបានសម្លាប់ដោយកម្លាំងសន្តិសុខឥណ្ឌា។ ក្នុងការប្រឈមមុខគ្នានៅស្រុកបាចាផួរ រដ្ឋឆាធីសហ្កាហ ក្រុមសកម្មប្រយុទ្ធណាហ្សាល១២នាក់ត្រូវបានសម្លាប់នៅថ្ងៃទី១៦ ខែមករា៕

LEAVE A REPLY

Please enter your comment!
Please enter your name here