ប្រទេសប៉ាគីស្ថាន៖ ក្រុមភេរវករ ៤នាក់ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀតរងរបួសក្នុងប្រតិបត្តិការមួយដោយកម្លាំងសន្តិសុខនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការមួយត្រូវបានធ្វើឡើងនៅក្នុងស្រុកខាយប័រ ដោយផ្អែកលើព័តឥមានសម្ងាត់អំពីវត្តមានរបស់ក្រុមភេរវករនៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា អាវុធ និងគ្រាប់រំសេវត្រូវបានរកឃើញពីភេរវករដែលស្លាប់ទាំងនោះ ដែលពួកគេនៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មនៅក្នុងតំបន់ ប្រឆាំងនឹងកម្លាំងសន្តិសុខនិងសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់។
ISPR បានបញ្ជាក់បន្ថែមថា ប្រតិបត្តិបោសសម្អាតមួយត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតក្នុងតំបន់៕