ហេតុការណ៍ផ្ទុះសម្លាប់មនុស្សម្នាក់នៅភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន

0

 

អាហ្វហ្កានីស្ថាន៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយថា មនុស្សម្នាក់ដែលជាអ្នកបង្កៃគ្រាប់បែក ត្រូវបានសម្លាប់នៅថ្ងៃសៅរ៍ក្នុងទីក្រុងថាលូខាន ដែលជារដ្ឋធានីនៃខេត្តថាខារ ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន។

លោក អាបដូល មាធីន ខ្វានី បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំសូមបញ្ជាក់ថា មានហេតុការណ៍ផ្ទុះមួយនៅក្នុងខេត្តថាការ ហើយអ្នកវាយប្រហារស្លាប់ក្នុងហេតុការណ៍នេះ។ មន្ត្រីសន្តិសុខបានទប់ស្កាត់គាត់មុនពេលគាត់ទៅដល់គោលដៅ”។ មន្ត្រីដែលបដិសេធសុំមិនប្រាប់ព័ត៌មានលម្អិតបានឱ្យដឹងថា ពុំមានអ្នករងរបួសទេ ហើយមានតែរថយន្តយោធាយាមល្បាតមួយគ្រឿងប៉ុណ្នោះដែលរងការខូចខាតត្រង់ផ្នែកខ្លះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ហេតុការណ៍ផ្ទុះបានកើតឡើងនៅខាងក្រៅរបងការិយាល័យរដ្ឋាភិបាល បណ្តាលឱ្យមនុស្សម្នាក់ស្លាប់។

ពុំទាន់មានក្រុមឬបុគ្គលណាមួយបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ពីមុនមកធ្លាប់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនានា ក្នុងនោះមានការធ្វើអត្តឃាតលើរដ្ឋមន្ត្រីស្តីទីអាហ្វហ្គានីស្ថានទទួលបន្ទុកជនភៀសខ្លួន និងមាតុភូមិនិវត្តន៍ លោក ខាលីល រ៉ាហម៉ាន ហាកកានី ក្នុងក្រុងកាប៊ុលកាលពីខែមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here