ប្រទេសអ៊ីរ៉ាក់៖ យោធានិយាយនៅថ្ងៃសៅរ៍ថា ពួកភេរវករ ៣០នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិកា៣ដាច់រដោយឡែកពីគ្នាក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម ហៅកាត់ថា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតនៅក្នុងស្រុកឡាគីម៉ាវ៉ាត ស្រុកការ៉ាក និងស្រុកខាយប័រ។
ក្នុងអំឡុងប្រតិបត្តិការនៅស្រុកឡាគីម៉ាវ៉ាត ក្រុមភេរវករ១៨នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួស។ ក្រុមភេរវករ៨នាក់ផ្សេងទៀតត្រូវបានសមា្លប់នៅក្នុងស្រុកការ៉ាក។
ក្នុងការប្រឈមមុខដាក់គ្នាលើកទី៣ ក្រុមភេរវករ៤នាក់ត្រូវបានសម្លាប់ក្នុងនោះមានទាំងមេដឹកនាំក្រុម ហើយ២នាក់ផ្សេងទៀតរងរបួស។
ISPR បានបន្ថែមទៀតថា ឃ្លាំងអាវុធ និងគ្រាប់រំសេវក៏ត្រូវបានរកឃើញក្នុងប្រតិបត្តិការទាំងនេះផងដែរ។
ប្រតិបត្តិការសម្អាត់ត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតដែលមាននៅក្នុងតំបន់។
យោធាបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងដោយអំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេសមួយនេះ៕