មនុស្សម្នាក់ស្លាប់ និង៧នាក់របួសក្នុងហេតុការណ៍ផ្ទុះមួយនៅប្រទេសប៉ាគីស្ថាន

0

 

ប្រទេសប៉ាគីស្ថាន៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះដែលគេកំណត់ទុកលើរថយន្តអ្នកដំណើរមួយគ្រឿងនៅភាគនិរតីខេត្តប៉ាឡូជីស្ថាន ប្រទេប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ។

អធិការស្រុកខូហ្សដារ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុកឃូសដារ ពេលដែលរថយន្តក្រុងកំពុងធ្វើដំណើរនៅលើផ្លូវពីស្រុករ៉វ៉ាលផីនឌី ភាគខាងកើតខេត្តផុនចាប ខេត្តយ៉ាសៀរ អ៊ីកបាល ដាហ្ហធី។

លោកបានបន្ថែមថា ការស៊ើបអង្កេតបឋមបានបង្ហាញថា គ្រឿងផ្ទុះកែច្នៃមួយត្រូវបានបង្កប់នៅពេលរថយន្តចតក្បែរដងផ្លូវ។

មន្ត្រីបានបញ្ជាក់ថា អ្នករងរបួសត្រូវបានបញ្ចូនទៅមន្ទីពេទ្យក្បែរនោះ ដែលមនុស្ស៣នាក់ រួមទាំងអ្នកបើកបររថយន្តក្រុងម្នាក់ដែលត្រូវបានគេរាយការណ៍ថាស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទីតាំងកើតហេតុត្រូវបានហ៊ុមព័ទ្ទ ហើយការស៊ើបអង្កេតគឺកំពុងដំណើរការដើម្បីចាប់ខ្លួនជនដៃដល់នៅពីក្រោយការវាយប្រហារ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here