អាហ្វហ្កានីស្ថាន៖ អ្នកនាំពាក្យប៉ូលិសខេត្ត មូនីប ហ្សាដ្រាន បាននិយាយកាលពីថ្ងៃចន្ទថា ក្មេងម្នាក់ស្លាប់ និង៥នាក់ផ្សេងទៀតរងរបួសដោយសារគ្រឿងផ្ទុះដែលបន្សល់ទុកពីសង្គ្រាមបានផ្ទុះឡើងនៅស្រុកហ្សាហ្សាយ អារ៉ីយ៉ុប ខេត្តផាកថៀរ ភាគខាងកើតប្រទេសប៉ាគីស្ថាន។
មន្ត្រីនិយាយថា ក្មេងៗបានរកឃើញវត្ថុម៉្យាងមានរូបរាងស្រដៀងនឹងប្រដាប់ក្មេងលេង ហើយបានលេងវា ប៉ុន្តែឧបករណ៍នោះក៏បានផ្ទុះឡើង ដោយសម្លាប់ក្មេងម្នាក់នៅនឹងកន្លែង និងក្មេង៥នាក់ផ្សេងទៀតរងរបួស។
ប្រទេសអាហ្វហ្កានីស្ថានដែលរងការហែកហួរដោយសង្គ្រាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមីនច្រើនបំផុតនៅក្នុងពិភពលោក ដែលមនុស្សជាច្រើននាក់ ភាគច្រើនជាកុមារត្រូវបានសម្លាប់ឬពិការជារៀងរាល់ខែដោយសារតែផ្ទុះគ្រឿងផ្ទុះដែលបន្សល់ទុកពីសង្គ្រាមក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
បើតាមរបាយការណ៍របស់ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌នៃអង្គការសហប្រជាជាតិ ដែលបានចេញផ្សាយនៅខែតុលា ឆ្នាំ២០២៤ មនុស្ស២៩២នាក់បានបាត់បង់ជីវិតក្នុងការបំផ្ទុះគ្រាប់មីន និងសំណល់គ្រឿងផ្ទុះក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤ ក្នុងប្រទេសអាហ្វហ្កានីស្ថាន៕