អ៊ីស្រាអែលចាប់ខ្លួនទាហានបម្រុង២នាក់ក្នុងករណីចារកម្មឱ្យអ៊ីរ៉ង់

0

 

ប្រទេសអ៊ីស្រាអែល៖ ប៉ូលិសអ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទថា ពួកគេបានចាប់ខ្លួនទាហានបម្រុងអ៊ីស្រាអែលអាយុ២១ឆ្នាំ ២នាក់ពីបទសង្ស័យក្នុងបទល្មើសសន្តិសុខពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល ។

យោងតាមប៉ូលិសបានឱ្យដឹងថា អ្នកទាំង២ គឺ លោក យូរ៉ី អាលែសហ្វូវ និងលោក ចចអេនដ្រេយ៉េវ មកពីភាគខាងជើងប្រទេសអ៊ីស្រាអែល ត្រូវបានគេសង្ស័យថាបានបញ្ជូនព័ត៌មានសម្ងាត់អំពីប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល អាយរ៉ន ដូម របស់អ៊ីស្រាអែលទៅឲ្យប្រទេសអ៊ីរ៉ង់។

ប៉ូលិសបានបន្ថែមថា ក្នុងពេលបំពេញការងារពេញម៉ោង និងមិនពេញម៉ោង ពួកគេទាំង២នាក់បានបំពេញបេសកកម្មឲ្យប្រតិបត្តិករអ៊ីរ៉ង់ម្នាក់ ដែលមានដូចជា ថតវីដេអូអំពីប្រព័ន្ធការពារដែនអាកាស បាញ់គំនូរតាមទីសាធារណៈទាំងនៅទីក្រុងតែលលអាទីវ និងនៅភាគខាងជើងអ៊ីស្រាអែល និងចងផ្ទាំងបដារូបភាពជាច្រើនទៀត។

ទូរទស្សន៍ខានដែលគ្រប់គ្រងដោយរដ្ឋអ៊ីស្រាអែលបានរាយការណ៍ថា ជនសង្ស័យទាំង២នាក់ បានទទួលប្រាក់ប្រមាណជាពី-បីពាន់ដុល្លារសហរដ្ឋអាមេរិកពីប្រតិបត្តិករអ៊ីរ៉ង់សម្រាប់សកម្មភាពរបស់ពួកគេ។

ប៉ូលិសបានកត់សម្គាល់ថា ជនសង្ស័យទាំង២នាក់បានសារភាពអំពីទង្វើរបស់ពួកគេ ហើយនឹងត្រូវចោទប្រកាន់ពីបទជួយខ្មាំងសត្រូវក្នុងសង្គ្រាម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតឬរហូតដល់ស្លាប់ ក្នុងករណីទាក់ទងភ្នាក់ងារបរទេស និងផ្ទេរព័ត៌មានសម្ងាត់ទៅភ្នាក់ងារបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here