អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន១៨៣នាក់ក្នុងការដោះដូរចុងក្រោយជាមួយក្រុមហាម៉ាស

0

រដ្ឋប៉ាឡេស្ទីន៖ អ៊ីស្រាអែលបានដោះលែងអ្នកទោសប៉ាឡេស្ទីន ១៨៣នាក់ នៅថ្ងៃសៅរ៍ក្នុងការដោះដូរអ្នកទោសដែលជាចំណាប់ខ្មាំងដំណាក់កាលទី៤ ក្រោមកិច្ចព្រមព្រៀងដែលកំពុងដំណើរការ នេះបើតាមប្រភពពីប៉ាឡេស្ទីន។

លោក អាបដូលឡាស់ ហ្សាកហារ៉ី ប្រធានក្លឹបអ្នកទោសប៉ាឡេស្ទីន បានប្រាប់អ្នកយកព័ត៌​មាន​ថា អាជ្ញាធរអ៊ីស្រាអែលបានប្រគល់អ្នកទោសដែលត្រូវបានដោះលែងទៅឱ្យគណៈកម្មាធិការអន្តរជាតិនៃអង្គភាពកាកបាទក្រហម។

ក្នុងចំណោមអ្នកទោសដែលត្រូវបានដោះលែងទាំងនោះមាន១៥០នាក់មកពីតំបន់ហ្កាហ្សា ៣២នាក់​មកពីតំបន់វ៉េសបេង និងនៅម្នាក់ដែលមានសញ្ជាតិអេហ្ស៊ីបនឹងត្រូវត្រលប់ទៅប្រទេសអេហ្ស៊ីបវិញ។

លោក ហ្សាកហារ៉ី  បានបន្ថែមថា អ្នកទោសទាំងអស់មកពីតំបន់វ៉េសបេង ត្រូវបានដោះលែងចេញពីពន្ធនាគារអូហ្វ័រ នៅក្បែរទីក្រុងរ៉ាម៉ាឡាហ រីឯអ្នកទោសមកពីតំបន់ហ្កាហ្សាត្រូវបានដោះលែងចេញពីពន្ធនាគារកេតហ្ស៊ីអូតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលនឹងត្រូវបញ្ជូនទៅភាគខាងត្បូងតំបន់ហ្កាហ្សាតាមច្រកឆ្លងកាត់ កេរិម ស្ហាឡុម ដែលគ្រប់គ្រងដោយអ៊ីស្រាអែល។

សាក្សីក្នុងស្រុកបានរាយការណ៍ថា រថយន្តក្រុងដឹកជនជាតិប៉ាឡេស្ទីនដែលត្រូវបានអ៊ីស្រាអែលដោះលែង បានទៅដល់រដ្ឋធានីខានយូនីសភាគខាងត្បូងតំបន់ហ្កាហ្សា។

គណៈកម្មាធិការកិច្ចការអ្នកទោសរបស់អង្គការរំដោះប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកទោសទាំង១៨៣នាក់ដែលត្រូវបានដោះលែងនៅថ្ងៃសៅរ៍ មានអ្នកទោសចំនួន៧នាក់នឹងត្រូវបាននិរទេសដោយមិនបញ្ជាក់ពីប្រទេសណាដែលនឹងទទួលពួកគេ។

ការដោះលែងអ្នកទោសប៉ាឡេស្ទីនធ្វើឡើងបន្ទាប់ពីក្រុមហាម៉ាសបានដោះលែងជនភៀសខ្លួនអ៊ីស្រាអែល ៣នាក់កាលពីថ្ងៃមុន ដែលគេកត់សម្គាល់ថាជាការដោះដូរលើកទី៤នៅក្នុងដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។

កិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តនៅថ្ងៃទី១៩ ខែមករា ហើយដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងនេះនឹងមានរយៈពេល៦សប្តាហ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here