ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៤នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ៤នាក់ត្រូវបានសម្លាប់នៅថ្ងៃសុក្រក្នុងការវាយប្រហារតាមអាកាសលើទីតាំងលាក់ខ្លួនរបស់ពួកគេនៅកណ្តាលប្រទេសអ៊ីរ៉ាក់ នេះបើតាមសម្តីយោធាអ៊ីរ៉ាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា ដោយអនុវត្តសកម្មភាពផ្អែកលើរបាយការណ៍ចារកម្ម កងកម្លាំងអ៊ីរ៉ាក់បានរកឃើញក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ៤នាក់នៅក្នុងតំបន់ហ្សាហ្កា ជាតំបន់ខ្ពង់រាបដែលនៅចន្លោះខេត្តសាឡាហូឌីន និងខេត្តកឺរកុក ហើយបានសម្លាប់ពួកគេក្នុងការវាយប្រហារតាមអាកាស២លើកនៅលើទីតាំងលាក់ខ្លួនរបស់ពួកគេ។

គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរជាងមុនចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់កម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាក្នុងឆ្នាំ២០១៧។ ទោះជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់បានបង្កប់ខ្លួននៅតាមទីក្រុង តំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ហើយតែងតែធ្វើការវាយឆ្មក់ជាញឹកញាប់មកលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here