ចំណាប់ខ្មាំងអ៊ីស្រាអែល៣នាក់ដោះលែងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា

0

រដ្ឋបាឡេស្ទីន៖    កងពលតូចអាល់ កាហ្ស៊ីម ដែលជាអង្គភាពយោធារបស់ក្រុមហាម៉ាស នៅថ្ងៃសៅរ៍នេះបានប្រគល់ចំណាប់ខ្មាំង៣នាក់ឲ្យសហគមន៍អន្តរជាតិនៃកាកបាទក្រហមនៅក្នុងទីក្រុងហ្កាហ្សា។

កាលពីព្រឹកថ្ងៃសៅរ៍ ចំណាប់ខ្មាំង២នាក់​ ម្នាក់មានសញ្ជាតិបារាំង-អ៊ីស្រាអែល លោក អូហ្វឺរ ខាលដឺរ៉ុន​ អាយុ៥៤ឆ្នាំ និងម្នាក់ទៀតជាជនជាតិអ៊ីស្រាអែលលោក​ យ៉ាដិន ប៊ីបាស អាយុ៣៥ឆ្នាំត្រូវបានគេបញ្ជូនទៅកាកបាទក្រហម ហើយបញ្ជូនបន្តពីទីនោះទៅឲ្យកងកម្លាំងអ៊ីស្រាអែលដែលជាអ្នកនាំពួកគេចូលមកទឹកដីអ៊ីស្រាអែល។ ចំណាប់ខ្មាំងទី៣ មានសញ្ជាតិ អ៊ីស្រាអែល-អាមេរិក លោក កៀត ស៊ីហ្គល អាយុ៦៥ឆ្នាំ។

ការដោះលែងនេះ ជាផ្នែកនៃក្រុមទី៤ក្នុងដំណាក់កាលទី១នៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស និងបទឈប់បាញ់គ្នា ដែលត្រូវបានសម្របសម្រួលជាមួយអ្នកសម្រុះសម្រួលអន្តរជាតិដើម្បីធានាបាននូវការផ្ទេរចំណាប់ខ្មាំងដោយសុវត្ថិភាព។

ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលបានចរចាគ្នាដើម្បីសម្រួលដល់ការដោះលែងអ្នកជាប់ឃុំទាំងសងខាង ក្នុងពេលការផ្អាកបណ្តោះអាសន្ននៃភាពប្រទូស្តរ៉ាយខាងយោធា។

យោងតាមប្រភពប៉ាឡេស្ទីន កាវិវត្តន៍បន្ថែមលើការអនុវត្តកិច្ចព្រមព្រៀងត្រុវបានគេរំពឹងទុកថានឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here