មន្ត្រីសន្តិសុខ១៨នាក់ និងក្រុមភេរវករ១២នាក់ត្រូវបានសម្លាប់នៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយនៅថ្ងៃសៅរ៍ថា មន្ត្រីសន្តិសុខ១៨នាក់ និងភេរវករ១២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅខេត្តបាឡូជីស្ថាន ភាគនិរតីប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយថា ក្រុមភេរវករបានព្យាយាមដាក់របាំងបិទផ្លូវនៅក្នុងតំបន់​ម៉េនហ្កូឆឺ ស្រុកខាឡាត ខេត្តបាឡូជីស្ថាន។

ISPR និយាយថា កងកម្លាំងសន្តិសុខ និងភ្នាក់ងារអនុវត្តច្បាប់បានកេណ្ឌពល។  ក្នុងអំឡុងប្រតិបត្តិការ មន្ត្រីសន្តិសុខ១៨នាក់បាត់បង់ជីវិត និងពួកភេរវករ១២នាក់ត្រូវបានសម្លាប់។ ប្រតិបត្តិការបោសសម្អាតកំពុងត្រូវបានអនុវត្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here