ស្លាប់យ៉ាងហោចណាស់៦នាក់ក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើអ៊ុយក្រែន

0

ប្រទេសរុស្ស៊ី៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា យ៉ាងមនុស្សហោចណាស់៦នាក់ត្រូវបានសម្លាប់ និង១៦នាក់រងរបួសក្នុងការវាយប្រហារពេញមួយយប់របស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនកាលពីថ្ងៃសៅរ៍។

ក្នុងទីក្រុងប៉ុលតាវ៉ា ភាគកណ្តាលប្រទេសអ៊ុយក្រែន ការវាយប្រហារដោយគ្រាប់មីស៊ីលបានធ្វើឱ្យផ្នែកនៃអគារផ្ទះល្វែងមួយដួលរលំ សម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងមនុស្ស ១០នាក់រងរបួស។

ទីស្តីការក្រសួងដើម្បីគ្រាអាសន្នបានរាយការណ៍ថា មនុស្ស២១នាក់ត្រូវបានសង្គ្រោះចេញពីគំនរបាក់បែកនៅព្រឹកថ្ងៃសៅរ៍ ចំណែកឯការរុករក និងជួយសង្គ្រោះនៅតែបន្ត។

លើសពីនេះទៀត ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានសម្លាប់មនុស្សម្នាក់ នៅភាគខាងកើតទីក្រុងខាគីវ រីឯមនុស្ស២នាក់ផ្សេងទៀតស្លាប់ក្នុងការវាយឆ្មក់នៅតំបន់ស៊ូមីភាគខាងភាគឦសាន។

ការវាយប្រហារនេះក៏បានបង្កការខូចខាតដល់អាគារជាច្រើននៅភាគខាងជើងទីក្រុងគៀវ  ភាគខាងលិចតំបន់ខ្មេលនីស្គី និងភាគខាងត្បូងទីក្រុងហ្សាប៉ូរ៉ីហ្សា និងទីក្រុងអូដេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here