ភេរវករ២៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការផ្សេងៗគ្នានៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយនៅថ្ងៃសៅរ៍ថា ក្រុមភេរវករ២៣នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដាច់ដោយឡែកពីគ្នានៅខេត្តប៉ាឡូជីស្ថានភាគនិរតីប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការជាច្រើនលើកនៅក្នុងខេត្តប៉ាឡូជីស្ថាន បន្ទាប់ពីក្រុមភេរវករបើកការវាយប្រហារដោយបានបិទផ្លូវនៅក្នុងស្រុកខាឡាត។

សេចក្តីថ្លែងការណ៍របស់ ISPR  មានខ្លឹមសារបន្ថែមថា កងកម្លាំងសន្តិសុខបានរារាំងការប៉ុនប៉ងវាយប្រហារភេរវកម្ម ហើយបានសម្លាប់ក្រុមភេរវករ១២នាក់ក្នុងអំឡុងប្រតិបត្តិការ។

ក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ ពួកភេរវករ១១នាក់ត្រូវបានសម្លាប់ក្នុងស្រុកហាណាយ ខេត្តប៉ាឡូជីស្ថាន ក្រោយពេលកងកម្លាំងសន្តិសុខចូលទៅដល់ទីតាំងរបស់ពួកភេរវករ។ នេះបើតាមការរៀបរាប់របស់ ISPR ដោយបន្ថែមទៀតថា ទីតាំងលាក់ខ្លួនមួយចំនួនត្រូវបានបំផ្លាញក្នុងអំឡុងប្រតិបត្តិការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here