ផ្ទុះគ្រាប់បែកក្នុងរថយន្តបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ក្នុងប្រទេសស៊ីរី

0

ប្រទេសស៊ីរី៖ ទូរទស្សន៍រដ្ឋ អាល អេកបារៀរ បានរាយការណ៍ថា ហេតុការណ៍ផ្ទុះគ្រាប់បែកបង្កៃរថយន្តមួយគ្រឿង បានធ្វើឲ្យកក្រើកទីក្រុងម៉េនប៊ីជ ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់។

យោងតាមរបាយការណ៍បានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅក្បែររង្វង់មូលសូហ្វេនណា នៅកណ្តាលទីក្រុងម៉េនប៊ីជ ដែលជាមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់មួយនៅក្នុងតំបន់ភាគខាងកើតនៃទីក្រុងអាឡិបប៉ូ ដែលត្រូវបានគេមើលឃើញថាកំពុងប្រឈមនឹងអំពើហិង្សាជាប្រចាំក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ហើយអាជ្ញាធរស៊ីរីមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការទាក់ទងនឹងករណីនេះនៅឡើយទេ។

ការផ្ទុះនេះគឺជាហេតុការណ៍ចុងក្រោយក្នុងចំណោមឧបទ្ទវហេតុសន្តិសុខជាច្រើននៅក្នុងក្រុងម៉េនប៊ីជ ដែលភាពតានតឹងនេះបានកើនឡើងចំពេលមានការប៉ះទង្គិចជាបន្តបន្ទាប់រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយឃឺដ និងបក្សពួកដែលគាំទ្រដោយតួកគី៕

LEAVE A REPLY

Please enter your comment!
Please enter your name here