ឧបទ្ទវហេតុផ្ទុះសម្លាប់មនុស្សម្នាក់ និងរបួស៤នាក់ក្នុងអគារស្នាក់នៅក្នុងទីក្រុងម៉ូស្កូ

0

ប្រទេសរុស្ស៊ី៖ សេវាសង្គ្រោះបន្ទាន់ក្នុងស្រុកបាននិយាយកាលពីថ្ងៃចន្ទថា មនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសក្នុងឧបទ្ទវហេតុផ្ទុះមួយនៅក្នុងអគារស្នាក់នៅមួយកន្លែងនៅភាគពាយ័ព្យទីក្រុងម៉ូស្កូ។

សេវាសង្គ្រោះបន្ទាន់បាននិយាយថា ព័ត៌មានបឋមបានបង្ហាញថា ឧបករណ៍មិនស្គាល់អត្តសញ្ញាណមួយបានផ្ទុះឡើងនៅក្នុងកន្លែងទទួលភ្ញៀវនៃអាគារ២៩ជាន់មួយកន្លែងនៅក្នុងតំបន់លំនៅដ្ឋានស្កាលេត សេល លើផ្លូវអាវៀស្ហិនណាយ៉ា ក្នុងទីក្រុងម៉ូស្កូ។ ក្រុមស៊ើបអង្កេតបានបានចាប់ផ្តើមការងាររបស់ពួកគេនៅទីតាំងកើតហេតុ។

យោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងអគារត្រូវបានជម្លៀសចេញមុនពេលទីតាំងកើតហេតុត្រូវបានបិទ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here