មនុស្ស ២នាក់ស្លាប់ក្នុងហេតុការណ៍ផ្ទុះនៅក្នុងប្រទេសលីបង់

0

ប្រទេសលីបង់៖ ទីភ្នាក់ងារសារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋ ហៅកាត់ថា (NNA) បានរាយការណ៍ថា មនុស្ស២នាក់ស្លាប់​ និង២នាក់ផ្សេងទៀតរងរបួសនៅថ្ងៃសុក្រដោយការផ្ទុះនៅក្នុងផ្ទះមួយខ្នងក្នុងភូមិថាយ ហាហ្វា ភាគខាងត្បូងប្រទេសលីបង់។

ផ្ទះមួយខ្នងនេះត្រូវបានដាក់តម្លើងគ្រឿងផ្ទុះកែច្នៃដោយទាហានអ៊ីស្រាអែល ​នេះបើតាម NNA។

ក្នុងឧបទ្ទវហេតុមួយផ្សេងទៀត NNA បានរាយការណ៍ពីការផ្ទុះដ៏ខ្លាំងមួយនៅក្នុងភូមិបាយសារ៉ីយ៉េហ នៅភាគខាងត្បូងប្រទេសលីបង់ ហើយក្រោយមកមានការបញ្ជាក់ថា ហេតុការណ៍ផ្ទុះនេះគឺជាការវាយប្រហារតាមអាកាសនៅភូមិក្បែរគ្នា។

ភ្នាក់ងារក៏បាននិយាយថា កងទ័ពអ៊ីស្រាអែលបានវាយកម្ទេចផ្ទះជាច្រើនខ្នង នៅក្នុងភូមិ កាហ្វ គីឡា នៅភាគខាងត្បូងប្រទេសលីបង់។

ហេតុការណ៍នេះបានកើតឡើងបើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេបូឡា និងយោធាអ៊ីស្រាអែល ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០២៤ ដែលបានបញ្ឈប់ការប៉ះទង្គិចគ្នាជាងមួយឆ្នាំដែលបង្កឡើងដោយសង្គ្រាមហ្គាហ្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here