ក្រុមភេរវករ៣នាក់ស្លាប់ក្នុងប្រតិបត្តិការនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន

0

ប្រទេសអ៊ីរ៉ាក់៖ កម្លាំងសន្តិសុខប៉ាគីស្ថានបានអះអាងនៅថ្ងៃសុក្រថា បានសម្លាប់ក្រុមភេរវករ ៣នាក់នៅក្នុងប្រតិបត្តិការមួយនៅស្រុកណ័ស វ៉ារ៉ីស្ថាន ខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា ហៅកាត់ថា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើការស៊ើបអង្កេតនៅក្នុងតំបន់ដេតា ខេល អំពីវត្តមានរបស់ភេរវករកាលពីយប់ថ្ងៃព្រហ្បតិ៍។

ប្រភពបានបន្ថែមថា ក្នុងអំឡុងប្រតិបត្តិការ កងទ័ពបានសម្លាប់ក្រុមភេរវករដែលព្យាយាមរត់គេចខ្លួនដោយក្លែងជាស្លៀកសម្លៀកបំពាក់មនុស្សស្រី។

កងកម្លាំងសន្តិសុខក៏បានដកហូតអាវុធ និងគ្រាប់រំសេវពីក្រុមភេរវករដែលត្រូវបានសម្លាប់ ដែលពួកគេទាំងនោះនៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មជាច្រើននៅក្នុងតំបន់។

ISPR បន្ថែមថា ប្រតិបត្តិការបោសសម្អាតបាននិងកំពុងអនុវត្តដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់ ស្របពេលដែលកម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីប្រទេស៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here