ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយនៅល្ងាចថ្ងៃព្រហស្បតិ៍ថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ក្រុមភេរវករ១២នាក់នៅក្នុងប្រតិបត្តិការប្រឆាំងអំពើរភេរវកម្មកាលពីយប់ថ្ងៃពុធ នៅស្រុកកុលសម្ព័ន្ថវ៉ារ៉ីស្ថានខាងជើង ខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា ហៅកាត់ថា (ISPR) ដែលជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា កម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការនៅក្នុងតំបន់ហាសាន ខេល ដោយផ្អែកលើព័ត៌មានស៊ើបអង្កេតពីវត្តមានរបស់ពួកភេរវករ។
ការបាញ់គ្នាបណ្តាលឱ្យក្រុមភេរវករ១២នាក់ស្លាប់ ដែលពួកគេទាំងនោះធ្លាប់ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខ ចាប់ជម្រិត និងសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើននាក់។
ISPR បានបន្ថែមថា បុគ្គលិកសន្តិសុខម្នាក់ក៏ត្រូវបានសម្លាប់ក្នុងពេលបាញ់គ្នា។ កងកម្លាំងសន្តិសុខបានរកឃើញឃ្លាំងអាវុធ និងគ្រាប់រំសេវពីទីតាំងលាក់ខ្លួនរបស់ពួកសកម្មប្រយុទ្ធ។
ប្រតិបត្តិការតាមដានកំពុងដំណើរការនាពេលនេះ ដើម្បីធានាថាតំបន់នេះត្រូវបានសម្អាតរាល់ការគំរាមកំហែងដែលនៅសេសសល់ នេះជាការលើកឡើងរបស់ ISPR ដោយបន្ថែមទៀតថា នេះគឺជាការបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសប៉ាគីស្ថានក្នុងការលុបបំបាត់ការភេរវកម្ម និងការថែរក្សាសន្តិសុខជាតិ៕









