កងទ័ពអ៊ីស្រាអែលនិយាយថាបានបាញ់កម្ទេចឃ្លាំងអាវុធក្រុមហាម៉ាសនៅស៊ីរី

0

ប្រទេសអ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល ហៅកាត់ថា (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃសៅរ៍នេះយន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារតាមអាកាសដោយផ្អែកលើរបាយការណ៍ស៊ើបអង្កេតទៅលើឃ្លាំងផ្ទុកអាវុធរបស់ក្រុមហាម៉ាសនៅភាគខាងត្បូងទីក្រុងដៀរ អាលី ប្រទេសស៊ីរី។

ប្រភពបានបន្ថែមថា សព្វាវុធដែលរក្សាទុកនៅឃ្លាំងនោះគឺត្រូវបានបម្រុងទុកសម្រាប់ការវាយប្រហារលើកងទ័ពការពារជាតិអ៊ីស្រាអែល។

IDF បានកត់សម្គាល់ថា ខ្លួននឹងបន្តកម្ទេចកម្លាំងរបស់ក្រុមហាម៉ាសគ្រប់ផ្នែកទាំងអស់ ហើយនឹងធ្វើប្រតិបត្តិការប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយណាដែលធ្វើឡើងដោយអង្គការភេរវកម្មក្នុងគោលបំណងពង្រឹងខ្លួន និងកសាងកងទ័ពរបស់ក្រុមមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here