ប្រទេសអ៊ីរ៉ាក់៖ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសៅរ៍នេះថា ភេរវករម្នាក់ត្រូវបានសម្លាប់នៅពេលដែលកងកម្លាំងសន្តិសុខប៉ាគីស្ថានធ្វើប្រតិបត្តិការមួយនៅក្នុងស្រុកណ័ស វ៉ារ៉ីស្ថាន ខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា ហៅកាត់ថា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធដែលមកពីប្រទេសអាហ្វហ្កានីស្ថាន មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មនៅក្នុងប្រទេសប៉ាគីស្ថាន។
គួរបញ្ជាក់ផងដែរថា ស្រុកវ៉ារ៉ីស្ថានខាងជើងដែលមានទីតាំងនៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា គឺជាចំណុចដែលត្រូវផ្តោតនៃប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ អាជ្ញាធរនៅតែមានការប្រុងប្រយ័ត្នចំពោះការគំរាមកំហែងនៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន៕