ប្រទេសអ៊ីរ៉ាក់៖ ប្រភពប៉ូលិសបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានសម្លាប់ និង៩នាក់ផ្សេងទៀតរបួសក្នុងឧបទ្ទវហេតុបាញ់ប្រហារក្នុងខេត្តខាយប័រផាកថុនវ៉ាភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍។
ប្រភពប៉ូលិសស្រុកបានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហារបានកើតឡើងនៅម៉ោងប្រមាណ៨:៥០នាទីព្រឹក នៅពេលដែលក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានបើកការបាញ់ប្រហារទៅលើការិយាល័យរបស់គណៈកម្មាធិការសន្តិភាពនៅក្នុងស្រុកបាននូ។
ប្រភពបានបន្ថែមថា សមាជិកគណៈកម្មាធិការសន្តិភាពបានបាញ់តបតវិញដែលនាំឱ្យមានការបាញ់គ្នាដែលមានរយៈពេលប្រមាណ២០នាទី ហើយក្រោយមកអ្នកវាយប្រហារបានគេចចេញពីកន្លែងកើតហេតុ។
អ្នករងរបួសគឺត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យយោធាដោយក្រុមជួយសង្គ្រោះ។ កម្លាំងសន្តិសុខបានបង្កើនការល្បាត និងបើកការស៊ើបអង្កេតទៅលើឧបទ្ទវហេតុនេះ។
មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕