ប្រទេសសូម៉ាលី៖ កងកម្លាំងប្រដាប់អាវុធសូម៉ាលីបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិល ២៥នាក់ត្រូវបានសម្លាប់ និង១៣នាក់ផ្សេងទៀតរបួសក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃសុក្រនៅភាគខាងជើងប្រទេសសូម៉ាលី។
កងទ័ពនិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ថា “ក្រុមភេរវករមួយក្រុមដែលមានសមាជិកប្រដាប់ដោយអាវុធជាច្រើននាក់បានស្ទាក់ក្បួនរថយន្តដឹកជនស៊ីវិលនៅក្បែរទីក្រុងហ្កាវភាគខាងជើងប្រទេសសូម៉ាលី”។
ប្រភពបានបន្ថែមថា ជនរងគ្រោះភាគច្រើនគឺជាអ្នកជីករ៉ែបរទេសដែលធ្វើដំណើរទៅតំបន់រ៉ែមាសមួយកន្លែងនៅក្នុងទីក្រុងហ្កាវ។ រថយន្តរបស់ជនស៊ីវិល៣គ្រឿងត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារ។
សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា រហូតមកដល់ពេលនេះ សាកសពក្រុមប្រដាប់អាវុធចំនួន១៩សពត្រូវបានគេរកឃើញ ហើយពួកសកម្មប្រយុទ្ធ៤នាក់ត្រូវបានចាប់ខ្លួន។
ពុំទាន់មានក្រុម ឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕