ប្រទេសអ៊ីរ៉ាក់៖ នាយកដ្ឋានប្រឆាំងភេរវកម្មរបស់ប៉ូលិស ហៅកាត់ថា (CTD) បាននិយាយនៅថ្ងៃចន្ទថា ក្រុមភេរវករ៥នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
CTD បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មបានធ្វើប្រតិបត្តិការដោយផ្អែកលើការស៊ីបអង្កេតនៅក្នុងស្រុកការ៉ាក ដែលបានរាយការណ៍អំពីវត្តមានពួកភេរវករនៅក្នុងតំបន់នោះ។
CTD បានបន្ថែមថា ពួកភេរវករដែលត្រូវបានសម្លាប់ទាំងនោះគឺជាសមាជិករបស់ក្រុមតេហ្រេកអ៊ី-តាលីបង់ប៉ាគីស្ថាន (Tehreek-e-Taliban Pakistan)។ កងកម្លាំងសន្តិសុខបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រឆាំងនឹងអំពើរភេរវកម្មនៅក្នុងតំបន់ ដោយបន្តប្រតិបត្តិការដើម្បីធានានូវសន្តិភាព និងស្ថិរភាព។
មន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្មក៏បានរកឃើញឃ្លាំងអាវុធដ៏ធំមួយ និងគ្រាប់រំសេវពីទីតាំងលាក់ខ្លួនរបស់ពួកភេរវករ។
ប្រតិបត្តិការរុករកត្រូវបានអនុវត្តនៅជុំវិញតំបន់នោះដើម្បីចាប់ខ្លួនបក្ខពួកភេរវករ៕









