តួកគីឃុំខ្លួនមនុស្ស៤៥នាក់ពីបទ​ចោទថាមានទំនាក់ទំនងនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារឆ្នាំ២០១៦

0

ប្រទេសតួកគី៖ លោក អាលី យឺលីកាយ៉ា  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគីបាននិយាយនៅថ្ងៃចន្ទថា កងកម្លាំងសន្តិសុខតួកគីបានឃុំខ្លួនមនុស្ស៤៥នាក់ក្នុងការវាយឆ្មក់ទូរទាំងប្រទេសនៅសប្តាហ៍កន្លងទៅនេះ ពីបទមានទំនាក់ទំនងជាមួយបណ្តាញដែលត្រូវបានគេចោទប្រកាន់ថាប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦។

អ្នកដែលជាប់ឃុំទាំងនោះត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយចលនាហ្កូលេន ដែលក្រុងអង់ការ៉ាបានចោទប្រកាន់ថាប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

លោក យឺរលីខាយ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមអ៊ីក្សថា ប្រតិបត្តិការដែលធ្វើឡើងដោយក្រុមទាហានដែលមានឈ្មោះថា “ខ្លាម-៣៨” គឺត្រូវបានអនុវត្តនៅក្នុងខេត្តចំនួន២២។

លោកបាននិយាយថា ក្នុងចំណោមអ្នកជាប់ឃុំខ្លួន៤៥នាក់ មាន២៤នាក់ត្រូវបានចាប់ខ្លួនជាផ្លូវការ ៨នាក់ផ្សេងទៀតដាក់ឱ្យនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្នុងអំឡុងដំណើរការផ្លូវច្បាប់សម្រាប់អ្នកជាប់ឃុំដែលនៅសល់កំពុងដំណើរការ។

លោក យឺរលីខាយ៉ា បាននិយាយថា ជនសង្ស័យបានទាក់ទងជាមួយមេដឹកនាំចលនាហ្កូលេនតាមរយៈទូរស័ព្ទបង់ប្រាក់ ផ្តល់ហិរញ្ញប្បទានដល់ក្រុម និងផ្សព្វផ្សាយការឃោសនានៅលើប្រព័ន្ធបណ្តាញសង្គម។

គួររំលឹកផងដែរថា រដ្ឋាភិបាលតួកគីបានចោទលោក ហ្វេហ្សូលឡាស់ ហ្គូលេន ជាបព្វជិតដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ពីបទមានទំនាក់ទំនងជាមួយបណ្តាញដែលគេចោទប្រកាន់ថាបានប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦ ដែលបណ្តាលឱ្យមនុស្សមិនតិចជាង២៥០នាក់ស្លាប់។ បន្ទាប់ពីរដ្ឋប្រហារ ទីក្រុងអង់ការ៉ាបានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំកំណត់គោលដៅលើបុគ្គលដែលសង្ស័យថាជាប់ពាក់ព័ន្ធនឹងចលនាហ្កូលេន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here