ប្រទេសអាហ្វហ្កានីស្ថាន៖ លោក ម៉ាឡាវ៉ី ម៉ាសរូរ៉ី (Mawlawi Masrori) អនុប្រធានស្រុកបាននិយាយនៅថ្ងៃអង្គារថា មនុស្ស៣នាក់ស្លាប់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយសារគ្រឿងផ្ទុះកែច្នៃផ្ទុះត្រូវរថយន្តមួយគ្រឿងនៅក្នុងស្រុកផុសកូ ខេត្តហ្វារ៉ាហ ភាគខាងលិចប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃចន្ទ។
គ្រឿងផ្ទុះកែច្នៃ ដែលសល់ពីសង្គ្រាមបានផ្ទុះត្រូវរថយន្តមួយគ្រឿងនៅល្ងាចថ្ងៃចន្ទ សម្លាប់អ្នកស្រុក៣នាក់នៅនឹងកន្លែង និងបង្ករបួសស្នាមដល់មនុស្ស២នាក់ផ្សេងទៀយ នេះបើតាមព័ត៌មានផ្លូវការ។
គួររំលឹកផងដែរថា ប្រទេសអាហ្វហ្កានីស្ថានគឺត្រូវបានគេរាយការណ៍ថាជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រាប់មីនច្រើនបំផុតនៅលើពិភពលោក។ មនុស្សរាប់សិបនាក់ ដែលភាគច្រើនជាកុមារ បានស្លាប់ និងពិការជារៀងរាល់ខែដោយសារការផ្ទុះគ្រឿងផ្ទុះកែច្នៃដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលជាង៤ទស្សវត្សរ៍ និងភាពចលាចលក្នុងអតីតកាល៕









