ក្រុមសកម្មប្រយុទ្ធ២នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅអ៊ីរ៉ាក់

0

ប្រទេសអ៊ីរ៉ាក់៖ យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃអង្គារថា ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ២នាក់​ស្លាប់ក្នុងការវាយប្រហារតាមអាកាសនៅខេត្តសាឡាហូឌីនកណ្តាលប្រទេសអ៊ីរ៉ាក់។

យោងតាមសេចក្តីថ្លែងការណ៍របស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយសន្តិសុខ ដែលជាបណ្តាញផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់បានឱ្យដឹងថា ដោយមានការអនុវត្តន៍សកម្មភាពផ្អែកលើការស៊ើបអង្កេត កងកម្លាំងអ៊ីរ៉ាក់បានវាយប្រហារតាមអាកាសនៅថ្ងៃចន្ទ ដោយកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម នៅក្នុងតំបន់បាលកាណានៅភាគឦសាននៃខេត្ត។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កងកម្លាំងទ័ពរួមគ្នា និងភ្នាក់ងារស៊ើបអង្កេតបានរុករកក្នុងតំបន់ដែលត្រូវបានទម្លាក់គ្រាប់បែកនៅព្រឹកថ្ងៃអង្គារដែលពួកគេបានរកឃើញសាកសពពួកសកម្មប្រយុទ្ធ២នាក់ ជាមួយនឹងអាវុធជាច្រើនដើម ទូរស័ព្ទដៃ និងសម្ភារៈសម្រាប់ដឹកជញ្ជូនជាច្រើនផ្សេងៗទៀត។

ដោយអ៊ីរ៉ាក់បានប្រកាសជ័យជម្នះលើក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅឆ្នាំ២០១៧ ក្រុមសកម្មប្រយុទ្ធដែលនៅសេសសល់បានបន្តវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល នៅក្នុងតំបន់ទីក្រុង វាលខ្សាច់ និងតំបន់ដាច់ស្រយាលផ្សេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here