មន្ត្រីសន្តិសុខ២នាក់ស្លាប់​ក្នុងការបំផ្ទុះគ្រឿងផ្ទុះកែច្នៃនៅតំបន់កាស្មៀរ

0

ប្រទេសឥណ្ឌា៖ កងពលលេខ១៦ ឬ White Knight Corps របស់កងទ័ពឥណ្ឌាបាននិយាយនៅថ្ងៃអង្គារថា មន្ត្រីសន្តិសុខឥណ្ឌា២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរក្នុងការវាយប្រហារដោយឧបករណ៍បំផ្ទុះកែច្នៃ (IED) នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា។

ការផ្ទុះគ្រឿងផ្ទុះកែច្នៃត្រូវបានរាយការណ៍ចេញពីតំបន់អាកណ័រក្នុងទីក្រុងចាមូ។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងក្នុងពេលដែលក្រុមទាហានកំពុងល្បាត៕

LEAVE A REPLY

Please enter your comment!
Please enter your name here