អាហ្វហ្កានីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទូរទស្សន៍ព័ត៌មានឡូតូ បានរាយការណ៍នៅថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធជ្រុលនិយមរដ្ឋអ៊ីស្លាម (IS) បានទទួលខុសត្រូវចំពោះការវាយប្រហារអត្តឃាតនៅខេត្តគុណដូហ្ស ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន។
លោក ចូម៉ាឌិន ខាកសារ អ្នកនាំពាក្យប៉ូលិសខេត្តបាននិយាយថា មនុស្ស៥នាក់ស្លាប់ និង៧នាក់ផ្សេងទៀតរងរបួសនៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះខ្លួនឯងនៅមុខធនាគារក្រុងកាប៊ុលក្នុងខេត្តគុណដូហ្សកាលពីព្រឹកថ្ងៃអង្គារ។
កាលពីដើមខែមករា ក្រុម IS បានអះអាងទទួលខុសត្រូវក្នុងការវាយប្រហារដែលបានសម្លាប់ជនជាតិចិនម្នាក់នៅខេត្តថាកខារ ភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន។
ក្រុមនេះក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារស្រដៀងគ្នានេះដែលរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកជនភៀសខ្លួន និងមាតុភូមិនិវត្តន៍ត្រូវបានសម្លាប់កាលពីខែធ្នូ ឆ្នាំមុន។
រដ្ឋាភិបាលប្រចាំការអាហ្វហ្គានីស្ថានបានប្តេជ្ញាចាត់វិធានការណ៍ប្រឆាំងនឹងក្រុមប្រឆាំងប្រដាប់អាវុធនៅទូរទាំងប្រទេសអាស៊ីកណ្តាល៕









