ប្រទេសតួកគី៖ សារព័ត៌មានរដ្ឋតេអាតេបានរាយការណ៍ថា នៅថ្ងៃចន្ទនេះប៉ូលិសតួកគីបានឃុំខ្លួនគ្រូពេទ្យ១៧នាក់ក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយមានគោលដៅលើជនសង្ស័យដែលមានទំនាក់ទំនងជាមួយបណ្តាញដែលត្រូវបានគេចោទប្រកាន់ពីបទរៀបគម្រោងដើម្បីប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦។
ប៉ូលិសបានបើកប្រតិបត្តិការដំណាលគ្នាតាមបណ្តាខេត្តចំនួន១០ និងបានចាប់ខ្លួនជនសង្ស័យទាំងអស់ដែលកំពុងបំពេញការងារជាពេទ្យ។
ការស៊ើបអង្កេតបានផ្តោតទៅលើអន្តេវាសិកដ្ឋានរបស់និស្សិតដែលដំណើរការដោយបណ្តាញ និងសេវាសិក្សាដែលពួកគេទទួលបានសម្រាប់ការប្រឡងឯកទេសវេជ្ជសាស្ត្រ។
ក្នុងអំឡុងការរុករកនៅទីតាំងទាំងនោះ សម្ភារៈឌីជីថលមួយចំនួន និងឯកសាររចនាសម្ព័ន្ធត្រូវបានរឹបអូស។
បណ្តាញហ្កូលេន ដែលដឹកនាំនិងត្រូវបានដាក់ឈ្មោះដោយព្យាការីជនជាតិមូស្លីម លោក ហ្វេហ្សូឡាស ហ្កូឡេន ដែលបានស្លាប់កាលពីខែតុលា នៅសហរដ្ឋអាមេរិកត្រូវបានរដ្ឋាភិបាលតួកគីចោទប្រកាន់ថាជាមេក្លោងនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦ ដែលជាលទ្ធផលបណ្តាលឱ្យមនុស្សស្លាប់មិនតិចជាង២៥០នាក់៕









