៩២នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា

0

រដ្ឋប៉ាឡេស្ទីន៖ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅទីក្រុងហ្កាហ្សាបានរាយការណ៍នៅថ្ងៃអង្គារថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៩២នាក់ និងបង្កឲ្យមានរបួសដល់មនុស្ស៨២២នាក់ក្នុងការវាយប្រហារដោយផ្ទាល់ទៅលើតំបន់ហ្កាហ្សាចាប់តាំងពីបទឈប់បាញ់គ្នារបស់ខ្លួនជាមួយក្រុមហាម៉ាសចាប់ផ្តើមនៅថ្ងៃទី១៩ ខែមករា។

លោក មុនៀរ អាលបារ៉ាស្ហ អគ្គនាយកនៃអាជ្ញាធរសុខាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មន្ត្រីសុខាភិបាលបានរកឃើញសាកសពចំនួន៦៤១ ដែលក្នុងនោះសពចំនួន១៩៧មិនទាន់ស្គាល់អត្តសញ្ញាណ ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមាន។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃអង្គារថា ចាប់តាំងពីការចាប់ផ្តើមមានជម្លោះរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅដើមខែតុលា ឆ្នាំ២០២៣ ចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់ដោយការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាបានកើនឡើងដល់ចំនួន៤៨.២១៩នាក់ និងរបួស១១១.៦៦៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here