ប្រទេសអ៊ីស្រាអែល៖ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មន្ត្រីប៉ូលិសយ៉ាងហោចណាស់៣នាក់នៅក្នុងតំបន់ហ្កាហ្សាកាលពីថ្ងៃអាទិត្យ នេះបើតាមប្រភពពីប៉ាឡេស្ទីន និងអ៊ីស្រាអែល។
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារដែលធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើកនៅតំបន់ហ្កាហ្សាភាគខាងត្បូង សំដៅលើក្រុមប្រដាប់អាវុធដែលកំពុងធ្វើដំណើរឆ្ពោះទៅរកកងទ័ពអ៊ីស្រាអែល។
ក្រសួងមហាផ្ទៃនិងសន្តិសុខជាតិប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាមន្ត្រីទាងនោះរងការវាយប្រហារក្នុងពេលការពារជំនួយមនុស្សធម៌នៅក្នុងតំបន់អាល ស្ហរកា នៅភាគខាងកើតទីក្រុងរ៉ាហ្វា។
ក្រសួងបានថ្កោលទោសចំពោះការវាយប្រហារ និងបានជំរុញឱ្យអ្នកសម្របសម្រួលអន្តរជាតិដាក់សំពាធលើអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយប្រហារលើកម្លាំងប៉ូលិស ដែលក្រសួងនិយាយថាពួកគេគឺជាស្ថាប័នស៊ីវិលដែលទទួលខុសត្រូវក្នុងការរក្សាសណ្តាប់ធ្នាប់សាធារណៈ។
អ៊ីស្រាអែលវាយប្រហារតាមអាកាសជាច្រើនលើកនៅក្នុងតំបន់ហ្កាហ្សាបើទោះបីជាមានបទ ឈប់បាញ់គ្នាដ៏ផុយស្រួយជាមួយហាម៉ាស ដែលបានចូលជាធរមាននៅថ្ងៃទី១៩ ខែមករាក៏ដោយ៕









