ជនប្រដាប់អាវុធដែលសម្រុកចូលអគារសភាហូឡង់​អាចជាហេតុផលភេរវកម្ម

0

ប្រទេសហូឡង់៖ បុរសជនជាតិហូឡង់អាយុ១៨ឆ្នាំម្នាក់ដែលចូលទៅក្នុងអគារសភាហូឡង់កាលពីសប្តាហ៍មុនដោយកាន់កាំបិតមួយដើមត្រូវបានគេសង្ស័យថាជាការរៀបចំឃាតកម្មក្នុងហេតុផលភេរវកម្ម នេះបើតាមរដ្ឋអាជ្ញាហូឡង់។

ជនសង្ស័យដែលគេនៅមិនទាន់ដឹងពីគោលបំណងរបស់គាត់ច្បាស់លាស់ ត្រូវបានចាប់ខ្លួនដោយប៉ូលិសយោធាហូឡង់នៅកន្លែងទទួលភ្ញៀវក្នុងអគារសភាកាលពីថ្ងៃព្រហស្បតិ៍​ នេះបើតាមការបញ្ជាក់ពីការិយាល័យអយ្យការក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ បន្ទាប់ពីបញ្ចប់ការស៊ើបអង្កេតបឋម។

ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនល្មើសបានធាក់ទ្វារចូល ដែលធ្វើឲ្យមានចំនាត់ការភ្លាមៗពីកម្លាំងសន្តិសុខ។ ជាលទ្ធផលអគារសភាហូឡង់ ត្រូវបានបិទជាបណ្តោះអាសន្ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here