ប៉ូលិសតួកគីឃុំខ្លួនមនុស្ស២៨២នាក់ក្នុងការបង្ក្រាបសមាជិក PKK ទ្រង់ទ្រាយធំ

0

ប្រទេសតួកគី៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតួកគី លោក អាលី យឺលីកាយ៉ា បាននិយាយនៅថ្ងៃអង្គារថា ប៉ូលិសតួកគីបានឃុំខ្លួនមនុស្ស២៨២នាក់ក្នុងប្រតិបត្តិការប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ខុសច្បាប់ក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។

លោក យឺលីកាយ៉ា បង្ហោះនៅលើបណ្តាញសង្គមអ៊ីក្សថា “ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងនៅតាមខេត្តជាច្រើនក្នុងនោះមាននៅទីក្រុងអង់ការ៉ា និងទីក្រុងអ៊ីស្តង់ប៊ុល ដែលកំណត់គោលដៅលើបុគ្គលទាំងឡាយណាដែលជាប់ពាក់ព័ន្ធនឹងសមាជិកគណបក្សពលករឃឺដ (PKK) ខុសច្បាប់”

លោកបានបន្ថែមថា បុគ្គលទាំងនោះជាប់ពាក់ព័ន្ធនឹងនយោបាយ ហិរញ្ញវត្ថុ និងបណ្តាញពន្ធនាគារ របស់គណបក្សពលករឃឺដ។ ក្នុងអំឡុងការវាយឆ្មក់នៅទូទាំង៥១ខេត្ត ប៉ូលិសបានរឹបអូសអាវុធជាច្រើនក្នុងនោះមានកាំភ្លើងវែងអាកា៤៧ ចំនួន២ដើម។

ថ្មីៗនេះ អាជ្ញាធរតួកគីបានបង្កើនប្រតិបត្តិការសន្តិសុខជាច្រើន និងបានជំរុញឱ្យគណបក្សពលករឃឺដប្រគល់អាវុធរបស់ពួកគេ។

នៅថ្ងៃសៅរ៍ អាជ្ញាធរតួកគីបានដកអភិបាលក្រុងមកពីគណបក្ស DEM ដែលគាំទ្រជនជាតិឃឺដចេញពីដំណែងនៅខេត្តវ៉ានភាគខាងកើតប្រទេស ដោយចោទប្រកាន់ពាក់ព័ន្ធនឹងអំពើរភេរវកម្ម។

គួររំលឹកផងដែរថា គណបក្សពលករឃឺដដែលត្រូវបានកំណត់ថាជាអង្គការភេរវករដោយប្រទេតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបះបោរប្រឆាំងរដ្ឋាភិបាលតួកគី៤ទសវត្សរ៍មកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here