ប្រទេសរុស្ស៊ី៖ លោករដ្ឋមន្ត្រីការបរទេសរុស្សី សឺរហ្កេ ឡាវរ៉ូវ បានថ្លែងពីទីក្រុងរីយ៉ាដថា វត្តមានរបស់កងទ័ពណាតូនៅក្នុងប្រទេសអ៊ុយក្រែនគឺ “មិនអាចទទួលយកបាន” ចំពោះប្រទេសរុស្សី។
លោក ឡាវរ៉ូវ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចចរចាជាមួយមន្ត្រី សហរដ្ឋអាមេរិកថា “វត្តមានរបស់កងទ័ពណាតូ មិនថាប្រើទង់ជាតិបរទេស ទង់ជាតិសហភាពអ៊ឺរ៉ុប ឬទង់ជាតិប្រទេសរបស់ពួកគេ មិនបានផ្លាស់ប្តូរអ្វីនោះទេ។ យើងពិតជាមិនអាចទទួលយកបានទេ”។
លោកបានបន្ថែមថា គណៈប្រតិភូរុស្សី បានជជែកអំពីគោលជំហរនេះជាមួយគណៈប្រតិភូសហរដ្ឋអាមេរិកនៅទីក្រុងរីយ៉ាដរួចហើយ៕









