ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយកាលពីថ្ងៃអង្គារថា ភេរវករ៣០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដោយផ្អែកលើការស៊ើបអង្កេតនៅក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា ហៅកាត់ថា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការក្នុងស្រុកវ៉ាហ្ស៊ីរ៉ីស្ថាន ខេត្តភាគខាងត្បូង ការឲ្យការថាមានវត្តមានក្រុមភេរវករ។
ISPR បាននិយាយថា ក្នុងអំឡុងប្រតិបត្តិការ កងទ័ពបានគ្រប់គ្រងទីតាំងរបស់ក្រុមភេរវករយ៉ាងមានប្រសិទ្ធភាព និងបានសម្លាប់ភេរវករ៣០នាក់៕









