ប៉ូលិស២នាក់ស្លាប់ក្នុងការវាយប្រហារនៅបុស្តិ៍ត្រួតពិនិត្យនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោងតាមព័ត៌មានផ្លូវការដែលទទួលនៅថ្ងៃសុក្របានឲ្យដឹងថា ប៉ូលិស២នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួសនៅពេលដែលក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានវាយប្រហារលើបុស្ត៍ត្រួតពិនិត្យរបស់ប៉ូលិសនៅភាគនិរតីខេត្តប៉ាឡូជីស្ថាន ប្រទេសប៉ាគីស្ថាន។

ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារបានកើតឡើងនៅម៉ោង៨: ៤០នាទីយប់ថ្ងៃព្រហស្បតិ៍នៅជាយក្រុងកេតា។

មន្ត្រីម្នាក់ដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យដើម្បីទទួលការព្យាបាល។

កងកម្លាំងសន្តិសុខបានបើកប្រតិបត្តិការរុរកនៅក្នុងតំបន់ដើម្បីចាប់ខ្លួនជនប្រដាប់អាវុធដែលបានរត់គេចខ្លួនក្រោយពេលវាយប្រហារ។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ។

គួររំលឹកផងដែរថា ខេត្តបាឡូជីស្ថានដែលជាខេត្តដ៏ធំជាងគេរបស់ប្រទេសបានប្រឈមនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធកាន់តែខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះ ដែលមន្ត្រីសន្តិសុខគឺជាគោលដៅវាយប្រហារជាញឹកញាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here