ភេរវករ៦នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយនៅថ្ងៃសុក្រថា ក្រុមភេរវករ៦នាក់​ត្រូវបានសម្លាប់​ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា ហៅកាត់ថា (ISPR) ដែលអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការក្នុងស្រុកការ៉ាក។

ISPR បាននិយាយថា ក្នុងពេលធ្វើប្រតិបត្តិការ កងទ័ពបានសម្រុកចូលក្នុងទីតាំងរបស់ភេរវករយ៉ាងមានប្រសិទ្ធភាព។ ក្រុមភេរវករ ៦នាក់ត្រូវបានសម្លាប់។

សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា កម្លាំងសន្តិសុខប៉ាគីស្ថានបានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងដោយអំពើភេរវកម្មគ្រប់ប្រភេទចេញពីប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here