ស្លាប់ម្នាក់ដោយសារផ្ទុះមីននៅភាគខាងត្បូងអាហ្វហ្កានីស្ថាន

0

ប្រទេសអាហ្វហ្កានីស្ថាន៖ មន្ត្រីក្នុងស្រុកនិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់​ស្លាប់ដោយសារគ្រាប់មីនដែលបន្សល់ទុកពីសង្គ្រាមបានផ្ទុះឡើងនៅ ខេត្តហេលមេណ ភាគខាងត្បូងប្រទេសអាហ្វហ្កានីស្ថានកាលពីថ្ងៃសៅរ៍។

លោក អេហ្សិត ថូឡា ហាកហ្កានី អ្នកនាំពាក្យប៉ូលិសខេត្តបាននិយាយថា ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវមួយក្នុងស្រុកជែរេក្ស កាលពីព្រឹកថ្ងៃសៅរ៍ នៅពេលដែលគ្រាប់មីនផ្ទុះចំត្រាក់ទ័រ១គ្រឿង ដោយបានសម្លាប់អ្នកបើកបរនៅនឹងកន្លែងកើតហេតុ។

គួររំលឹកផងដែរថា ប្រទេសអាហ្វហ្កានីស្ថានត្រូវបានរាយការណ៍ថាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រាប់មីនបង្កប់ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ដោយមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាកុមារត្រូវបានសម្លាប់ និងពិការជារៀងរាល់ខែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here