អគាររដ្ឋាភិបាលរងការបំផ្លាញដោយការវាយប្រហារភេរកម្មនៅអ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់៖ ការិយាល័យរបស់មូលនិធិនៃបដិវត្តន៍អ៊ីស្លាមដែលជាមូលនិធិដ៏សំខាន់របស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលផ្តល់លំនៅដ្ឋានដល់អ្នកភូមិដែលខ្វះខាត ត្រូវបានបំផ្លាញត្រង់ផ្នែកខ្លះនៃអគារនៅថ្ងៃសៅរ៍នេះក្នុងការវាយប្រហារ ”ភេរវកម្ម” នៅភាគអាគ្នេយ៍ខេត្តស៊ីស្ថាន និងខេត្តបាឡូចេស្ថាន។

ភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានដកស្រង់សម្តីរបស់លោក មេហឌី ស្ហាមសាបាឌី ដែលជា រដ្ឋអាជ្ញានៃរដ្ឋធានីហ្សាហេដាន និយាយថា ការផ្ទុះដែលបង្កឡើងដោយ “គ្រាប់បែកសំឡេង” បានកើតឡើងនៅម៉ោង ១០:៣០នាទីនៅអគារការិយាល័យឆាបាហា ដោយមិនបណ្តាលឱ្យមានមនុស្សរងរបួស។

លោក ស្ហាមសាបាឌី បាននិយាយថា អាជ្ញាធរបានចេញបទបញ្ជាចាំបាច់ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។

ទទឹមនឹងនេះ ភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការហ្វាររបស់អ៊ីរ៉ង់បានរាយការណ៍ថា​ មនុស្សជាច្រើនត្រូវបានជម្លៀសចេញពីអគារមុនពេលការផ្ទុះ។

បើតាមភ្នាក់ងារសារព័ត៌មានថាស់ន៉ីមពាក់កណ្តាលផ្លូវការរបស់ប្រទេសអ៊ីរ៉ង់បានរាយការណ៍ថា លោក ជេស អាលហ្សូម ដែលត្រូវបានចាត់ទុកថាជាភេរវករម្នាក់ដោយប្រទេសអ៊ីរ៉ង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ។

លោក ជេស អាលហ្សូម បានចូលរួមក្នុងការវាយប្រហារជាច្រើនលើកប្រឆាំនឹងកម្លាំងសន្តិសុខអ៊ីរ៉ង់ និងជនស៊ីវិលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here