ប្រទេសនីហ្សេរីយ៉ា៖ កងកម្លាំងសន្តិសុខនិងការពារជាតិនីហ្សេរីយ៉ា ហៅកាត់ថា (FDS) បាននិយាយថា ខ្លួនបានបាត់បង់ទាហាន៥នាក់នៅថ្ងៃទី១៩ ខែកុម្ភៈ កន្លងទៅនេះក្នុងការវាយប្រហាររបស់ក្រុមភេរវករក្នុងភូមិសាក័ររៀតំបន់ធីលឡាបឺរ៉ី ភាគខាងលិចប្រទេស។
កងទ័ពបាននិយាយកាលពីយប់ថ្ងៃសៅរ៍ក្នុងសេចក្តីប្រកាសព័ត៌មានដែលផ្សាយតាមទូរទស្សន៍ជាតិ ថា “អ្នកវាយប្រហារទាំងនេះលាក់ខ្លួនក្នុងចំណោមជនស៊ីវិល បានបើកការបាញ់ប្រហារលើកម្លាំង FDS បណ្តាលឱ្យទាហាន៥នាក់ស្លាប់” ។
FDS បានបន្ថែមថា “ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលា ប្រតិបត្តិការស្វែងរកទាំងផ្លូវអាកាស និងផ្លូវគោកមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនគេចខ្លួនបានដែលពួកគេប្រហែលជានៅបន្លំខ្លួនជាមួយប្រជាពលរដ្ឋ”។
គួរបញ្ជាក់ផងដែរថា ភូមិសាក័ររៀគឺស្ថិតនៅក្នុងតំបន់មុំបីរបស់ប្រទេសនីហ្សេរី ប្រទេសសូម៉ាលី និងប្រទេសប៊ូគីណាហ្វាសូ ជាតំបន់ក្តៅគគុកថ្មីអំពីភាពអសន្តិសុខដែលបង្កឡើងដោយក្រុមជីហាដក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕









