ពួកភេរវករ៧នាក់ស្លាប់ក្នុងប្រតិបត្តិការនៅភាគពាយព្យប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបាននិយាយនៅថ្ងៃអាទិត្យថា ភេរវករ៧នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។

អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាផ្នែកផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការចំនួន២ផ្សេងគ្នានៅក្នុងស្រុកដេរ៉ាអ៊ីស្មែលខាន់តាមការរាយការណ៍អំពីវត្តមានរបស់ភេរវករ។

ក្នុងអំឡុងប្រតិបត្តិការ ទីតាំងរបស់ពួកភេរវករត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព នេះបើតាមការរៀបរាប់របស់ ISPR ដោយបានបន្ថែមថា ភេរវករ៧នាក់​ត្រូវបានសម្លាប់នៅទីតាំង២ ផ្សេងគ្នា។

យោងតាម ISPR ឃ្លាំងអាវុធ និងគ្រាប់រំសេវដ៏ច្រើនត្រូវបានរឹបអូសពីពួកភេរវករ។

ប្រតិបត្តិការបោសសម្អាតគឺត្រូវបានធ្វើឡើងដើម្បីកម្ចាត់ក្រុមភេរវករផ្សេងទៀតចេញពីតំបន់នោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here