អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសថ្មីនៅក្នុងប្រទេសលីបង់

0

ប្រទេសអ៊ីស្រាអែល៖ យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសថ្មីមួយនៅភាគខាងត្បូងប្រទេសលីបង់ ដោយមានគោលដៅលើទីតាំងរបស់ក្រុមហេបូឡា បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាក៏ដោយ។

ខាងយោធាបានអះអាងថា បានកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធដែលមានសព្វាវុធ ហើយចោទក្រុមហេបូឡាសថាបានរំលោភលើកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់។

ការវាយប្រហារត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋលីបង់។

ក្មេងស្រីម្នាក់រងរបួសក្នុងការវាយប្រហារតាមអាកាស។ អ៊ីស្រាអែលក៏បានចេញផ្សាយរូបថត និងវីដេអូជាច្រើននៃការធ្វើឃាតអតីតមេដឹកនាំក្រុមហេបូឡា លោក ហាសាន ណាស្រាឡាហ ដែលស្តែងឱ្យឃើញពីការគំរាមកំហែងនៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here