ប្រទេសប៉ាគីស្ថាន៖ យោធាប៉ាគីស្ថានបាននិយាយថា ភេរវករ៦នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍បាញ់គ្នាជាមួយកងកម្លាំងសន្តិសុខនៅក្នុងខេត្តខាយប័រផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថានកាលពីថ្ងៃសុក្រ។
អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការដោយផ្អែកលើការស៊ើបអង្កេតនៅស្រុកវ៉ាហ្សីរ៉ីស្ថានខាងជើងដែលរាយការណ៍អំពីវត្តមានក្រុមភេរវករ។
អាវុធ និងគ្រាប់រំសេវក៏ត្រូវបានដកហូតពីក្រុមសកម្មប្រយុទ្ធដែលត្រូវបានសម្លាប់ទាំងនោះ ដែលពួកគេទាំងនោះនៅតែបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពភេរវកម្មប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងបានសម្លាប់ជនស៊ីវិលជាច្រើននាក់។ ប្រតិបត្តិការបោសសម្អាតកំពុងត្រូវបានធ្វើឡើងដើម្បីកម្ចាត់ពួកភេរវករផ្សេងទៀតដែលនៅក្នុងតំបន់នេះ៕