ប៉ូលិស៣នាក់របួសក្នុងការវាយប្រហារនៅស្ថានីយ៍ប៉ូលិសនៅទីក្រុងការ៉ាជី

0

ប្រទេសប៉ាគីស្ថាន៖ យោងតាមព័ត៌មានផ្លូវការបានឲ្យដឹងថា ប៉ូលិស៣នាក់រងរបួសក្នុងការវាយប្រហារមួយនៅស្ថានីយ៍ប៉ូលិសក្នុងទីក្រុងកំពង់ផែការ៉ាជី ភាគខាងត្បូងប្រទេសប៉ាគីស្ថានកាលពីថ្ងៃសៅរ៍។

ប៉ូលិសក្រុងការ៉ាជីបានប្រាប់អ្នកយកព័ត៌មានថា ជនដៃដល់មិនស្គាល់អត្តសញ្ញាណមួយក្រុមបានគប់គ្រឿងផ្ទុះកែច្នៃចូលក្នុងស្ថានីយ៍ប៉ូលិស ហើយបានរត់គេចចេញពីកន្លែងកើតហេតុ។

គ្រឿងផ្ទុះនោះបានធ្លាក់ទៅខាងក្នុងបរិវេណស្ថានីយ៍ បណ្តាលឱ្យប៉ូលិសរងរបួស និងបានបំផ្លាញរថយន្តដែលចតក្បែរនោះជាច្រើនគ្រឿង។

អ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យក្បែរនោះដើម្បីទទួលការព្យាបាល។

អាជ្ញាធរបានកោះហៅ ក្រុមដោះមីនដើម្បីគ្រប់គ្រងស្ថានការណ៍ ចំណែកឯកងកម្លាំងសន្តិសុខបិទទីតាំងកើតហេតុ និងបានបើកការស៊ើបអង្កេតស្វែងរកជនដៃដល់។

ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here