ក្រុមអ្នកប្រយុទ្ធផ្តាច់ខ្លួន៩នាក់​សុំចុះចាញ់អាជ្ញាធរនៅប្រទេសកាមេរូន

0

ប្រទេសកាមេរូន៖ មន្ត្រីក្នុងស្រុកបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកប្រយុទ្ធផ្តាច់ខ្លួន៩ នាក់ក្នុងនោះមានមេបញ្ជាការម្នាក់​បានសុំចុះចាញ់អាជ្ញាធរកាមេរូននៅក្នុងតំបន់អង់ឡូហ្វូន ភាគពាយ័ព្យប្រទេស។

ក្រុមអ្នកប្រយុទ្ធផ្តាច់ខ្លួនបានប្រគល់ខ្លួនទៅឱ្យមន្ត្រីរដ្ឋាភិបាលនៅក្នុងស្រុកបាលី។ កាលពីថ្ងៃសុក្រ ពួកគេត្រូវបានបង្ហាញខ្លួនជាសាធារណៈនៅក្នុងពិធីមួយដែលមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រុមទាហាន និងប្រជាពលរដ្ឋ។

 “យើងមកសុំទោសចំពោះទង្វើខុសឆ្គងទាំងឡាយដែលយើងបានប្រព្រឹត្តកន្លងមក។ យើងសុំការអភ័យទោសពីលោកអ្នក” នេះបើតាម អតីតក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនម្នាក់ថ្លែងក្នុងអំឡុងសន្ទរកថាទៅកាន់មហាជន។

ស្រុកបាលី គឺជាចំនុចក្តៅមួយនៃការបះបោរផ្តាច់ខ្លួន។អាជ្ញាធរបាននិយាយថា ការចុះចាញ់នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការសម្រេចបាននូវសន្តិភាពដ៏យូរអង្វែងនៅក្នុងតំបន់ដែលរងការហែកហួរដោយសង្គ្រាម និងបានជំរុញឲ្យអ្នកប្រយុទ្ធផ្សេងទៀតដាក់អាវុធរបស់ពួកគេចុះ។

គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១៧ កងកម្លាំងរដ្ឋាភិបាលបានប៉ះទង្គិចគ្នាជាមួយក្រុមអ្នកប្រយុទ្ធផ្តាច់ខ្លួនប្រដាប់អាវុធដែលស្វែងរកការបង្កើតរដ្ឋឯករាជ្យមួយនៅក្នុងតំបន់និយាយភាសាអង់គ្លេសចំនួនពីរក្នុងប្រទេសកាមេរូនដែលស្ថិតនៅភាគពាយព្យ និងនិរតី៕

LEAVE A REPLY

Please enter your comment!
Please enter your name here