មន្ត្រីប៉ូលិស២នាក់ស្លាប់ក្នុងឧបទ្ទវហេតុបាញ់ប្រហារនៅភាគអាគ្នេយ៍អ៊ីរ៉ង់

0

ប្រទេសអ៊ីរ៉ង់៖ យោងតាមភ្នាក់ងារសារព័ត៌មានរដ្ឋអាយអាអ៊ិនអេបានឱ្យដឹងថា មន្ត្រីប៉ូលិសចរាចរណ៍២នាក់​ត្រូវបានសម្លាប់ក្នុងឧបទ្ទវហេតុបាញ់ប្រហារមួយនៅខេត្តកឺម៉ែនភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់កាលពីល្ងាចថ្ងៃសៅរ៍។

របាយការណ៍ដែលដកស្រង់ពីមជ្ឈមណ្ឌលព័ត៌មានប៉ូលិសកឺម៉េននិយាយថា ប៉ូលិសដែលស្លាប់បាត់បង់ជីវិតទាំងនោះមកពីបញ្ជាការដ្ឋានចរាចរណ៍ស្រុករៀហ្កាន។

IRNA និយាយថា ព័ត៌មានលម្អិតបន្ថែមនឹងផ្តល់ជូនជាសាធារណៈនៅពេលក្រោយ។

គួរបញ្ជាក់ផងដែរថា ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here